តែងសេចក្ដីៈ មានទស្សនៈមួយបានពោលថា" ការធ្វើពាហិរទាន និង អជ្ឈត្តិកទាន របស់ព្រះពោធធិសត្វនៅជាតិទី១០
គឺជាការគាំទ្រឱ្យ ឧត្ដមគតិសាសានា " ។ ចូរធ្វើការបកស្រាយ ដោយឧទាហរណ៍បញ្ជាក់ ។
១-ផ្ដើមសេចក្ដីៈ
-លំនាំបញ្ហាៈ យោងតាមការសិក្សាពុទ្ធប្រវត្តិ ដែលមាននៅក្នុងសៀវភៅទសជាតកទាំងដប់រឿងបានបញ្ជាក់ឱ្យឃើញថារឿង
នីមួយៗ សុទ្ធតែបានបង្ហាញពីការសាង នូវបារមីរបស់ព្រះពោធិសត្វទាំងអស់ គឺគ្រាន់តែបារមីទាំងនោះមាន
លក្ខណៈខុសប្លែកៗគ្នាតែប៉ុណ្ណោះ ។ រាល់ព្រះពោធិសត្វចាំបាច់ត្រូវតែបំពេញនូវបារមីមួយដើម្បីសម្រេចក្នុងការ ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។ ចំណែកឯរឿងព្រះវេស្សន្តរជាតកក៏បានបង្ហាញពីការបំពេញបារមីរបស់តួអង្គ
ព្រះវេស្សន្តរក្នុងបំណងសម្រេចនូវការត្រាស់ដឹងនេះដែរ ។
-ចំណូលបញ្ហាៈ ដោយមើលឃើញពីលក្ខណៈពិសេលក្នុងរឿងទសជាតកបែបនេះហើយ ទើបមានទស្សនៈមួយពោលឡើងថា
“ ការធ្វើពាហិរទាន និងអជ្ឈត្តិកទាន របស់ព្រះពោធិសត្វនៅជាតិទី១០ គឺជាការគាំទ្រឱ្យឧត្ដមគតិសាសនា " ។
-ចំណោទបញ្ហាៈ តើសម្ដីខាងលើនេះបានបង្កប់នូវអត្ថន័យដូចម្ដេចខ្លះ ?
២-តួសេចក្ដីៈ
-ឃ្លាភ្ជាប់សេចក្ដីៈ …ដើម្បីជាមូលដ្ឋានក្នុងការបកស្រាយយើងគប្បីស្វែងយល់ នូវពាក្យគន្លឹះជាមុនសិន...
-ពន្យល់ពាក្យគន្លឺះ " ពាហិរទាន=ទានក្រៅខ្លួន . អជ្ឈត្តិកទាន=ទានក្នុងខ្លួន . ឧត្តមគតិសាសនា=គំនិតប្រសើររបស់ពុទ្ធសាសនា "។
-ពន្យល់ន័យប្រធានៈ …ទស្សនៈប្រធានមានន័យថា ......................
-បកស្រាយប្រធានៈ ( បកស្រាយពិស្ដារ រួមផ្សំឧទាហរណ៍បញ្ជាក់ ) ដូចខាងក្រោម៖
>ការធ្វើពាហិរទាន និងអជ្ឈត្តិកទានរបស់ព្រះវេស្សន្តរក្នុងជាតិទី១០គឺជាការគាំទ្រឱ្យឧត្តមគតិសាសនារបស់ព្រះពុទ្ធព្រោះវា
ជាបច្ច័យធ្វើឱ្យព្រះពោធិសត្វរូបនេះឈានទៅរកការត្រាស់ដឹងដែលអាចកំចាត់កាមកិលេសតណ្ហា ការលោភ ការកើត ការ
ចាស់ ការឈឺ ការស្លាប់ ដើម្បីធ្វើជាយានចម្លងមនុស្សទូទៅតាមរយៈការបំពេញទានបារមីមួយចំនួនដូចជា៖
+ធនបរិច្ចាគៈ លះបង់ទ្រព្យសម្បត្តិដោយព្រះទ័យស្មោះត្រង់ដល់ជនទាំងពួងតាំងពីពេលកើត ពីចេញពីនគរនិងត្រឡប់ ។
+បុត្តបរិច្ចាគៈ លះបង់កូនឱ្យជូជកព្រាហ្មណ៍ដោយព្រះទ័យជ្រះថ្លា ពេញព្រៀបដោយបរិច្ចាគចេតនា ដូចទន្លេពេញព្រៀប
ដោយទឹកមិនចេះរីងស្ងួតដោយទឹកព្រះទ័យក្នុងការធ្វើទាន...........។
+ទារបរិច្ចាគ រឺភរិយាបរិច្ចាគៈ លះបង់នាងមទ្រីដែលជាមហេសីឱ្យទៅព្រាហ្មណ៍ចាស់ជរា( ឥន្ទ្រព្រាហ្មណ៍ ) ដែលព្រះនាង
មទ្រីបានពេញព្រះទ័យតាមព្រះអង្គដែរ ។
+អង្គបរិច្ចាគ ជីវិតបរិច្ចាគៈ ទោះបីព្រះអង្គមិនទាន់បំពេញក៏ពិតមែន តែព្រះអង្គក៏បានប្រកាសកាលពីព្រះជន្ម៨វស្សាថា
ព្រះអង្គនឹងលះបង់ ហើយត្រៀមព្រះកាយដើម្បីបំពេញនៅពេលមាននរណាម្នាក់មកសុំ …... ។
-សរុបសេចក្ដីៈ ក្រោយពីបានធ្វើការបកស្រាយបញ្ជាក់ខាងលើយ៉ាងក្បោះក្បាយរួចមក សបញ្ចាក់ឱ្យឃើញថារាល់ទង្វើរបស់ព្រះ
វេស្សន្តរដែលបានបំពេញនូវទានបារមី ដែលរួមមាន ពាហិរទានក្ដី អជ្ឈត្តិកទានក្ដី ក្នុងជាតិទី១០នៃរឿងមហាវេស្សន្ដរជាតកនេះពិតជាបានចូលរួមជ្រោមជ្រែងនិងទ្រទ្រង់គាំទ្រនូវឧត្ដមគតិសាសនារបស់ព្រះពុទ្ធពិតប្រាកដមែន។
៣-បញ្ចប់សេចក្ដីៈ
-វាយតម្លៃទស្សនៈប្រធានៈ ជាយោបល់បញ្ចប់ដោយឆ្លងតាមការបកស្រាយយ៉ាងលម្អិតចំពោះទស្សនៈរបស់ប្រធានខាងលើ ពិត
ជាផ្តល់ តម្លៃអប់រំយ៉ាងជ្រាលជ្រៅ ដល់សាធុជនទាំងឡាយ ឱ្យចេះចែករំលែកនូវសេចក្ដីសុខទាំងឡាយ
ដែលខ្លួនមានសម្រាប់អ្នកដែលមានទុក្ខ តាមរយៈការផ្ដល់នូវទាន ហើយគំនិតប្រធានក៏បានបណ្ដុះទឹក
ចិត្តនរជនគ្រប់រូបឱ្យចេះធ្វើអ្វីៗដើម្បីប្រយោជន៍ដល់មនុស្សទូទៅ ។
-ទស្សនៈផ្ទាល់ខ្លួនៈ ក្នុងនាមយើងជាពលរដ្ឋខ្មែរត្រូវតែហ៊ានលះបង់ផលប្រយោជន៍ខ្លួន សេចក្ដីសុខផ្ទាល់ខ្លួននិងចេះចែកចាយនូវ
ធនធានខ្លះៗដែលខ្លួនមានដើម្បីជួយដល់អ្នកដែលស្រេកឃ្លានក្រខ្សត់ ក្នុងបំណងបាននូវប្រយោជន៍ដល់ដ៏
ប្រពៃសម្រាប់មនុស្សទូទៅនៅក្នុងសង្គមជាតិ ។ សមនឹងទស្សនៈដែលបានលើកឡើងថា
-ពាក្យស្លោកឬសុភាសិតៈ " អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ " ៕
* មានជាវីដេអូ សម្រាប់តែងសេចក្ដីនេះ សូមចុចលើវីដេអូខាងក្រោម÷
0 comments:
Post a Comment