តែងសេចក្ដី

ប្រធានតែងសេចក្ដី:  មតិមួយពោលថា "  ការងារជាមាសប្រាក់ "   ។
                            ចូរពិភាក្សា ដោយលើកអំណះអំណាងបញ្ជាក់ ។



បកស្រាយមតិស្រប: ការងារជាមាសប្រាក់ មានន័យថា ÷
- ការងារទទួលបានប្រាក់កម្រៃគ្រប់ពេលវេលា សម្រាប់យកទៅផ្គត់
  ជីវភាពប្រចាំថ្ងៃ ........
- ការងារបានធ្វើឱសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនជាលំដាប់.....
- ការងារធ្វើឱ្យជីវភាពគ្រួសារមានស្ថិរភាពយូរអង្វែង...................
- ការងារធ្វើឱ្យមនុស្សយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ គេគោរព ......
- ការងារធ្វើឱ្យមនុស្សមានភាពឧត្ដុង្គឧត្ដមក្នុងជីវិត ...................
- ការងារជួយឱ្យសង្គមជាតិទទួលបានសុខសន្តិភាព អភិវឌ្ឍ........
ឧទាហរណ៍សង្គម:
- កសិករខិតខំធ្វើការងារស្រែចម្ការ ........... ទទួលបានមាសប្រាក់
- ពាណិជ្ជករខិតខំធ្វើការរកស៊ីលក់ដូរ ទាក់ទាញអតិថិជន .....ប្រាក់
- សិស្សានុសិស្សខិតខំរៀនសូត្ររហូតមានកាងារធ្វើ ........... ប្រាក់
ឧទាហរណ៍អក្សរសិល្ប៍:
- រឿងកូលាបប៉ៃលិន: ចៅចិត្រខិតខំធ្វើការងារជាកម្មករជីកត្បូង ....ប្រាក់
- រឿងទុំទាវ: ទុំនិងពេជ្រ ខិតខំអនុវត្តវិជ្ជាជីវៈ ធ្វើតោកយកទៅលក់បាន
   ប្រាក់ផ្គត់ផ្គង់វត្តអារាម ខិតខំរៀនសិល្បៈតន្ត្រី ទីបំផុតមានការងារធ្វើ
   ដោយព្រះរាជាឧ្យងារជាម៉ឺនឯក ......... មានយសមាសប្រាក់.......
- រឿងគូលីកំណែនៈ ម៉ឹងខិតខំរៀនសូត្រ រហូតក្លាយជាមន្ត្រីរាជការ
  នៅខេត្តព្រៃវែងមានប្រាក់ខែចិញ្ចឹមជីវិត ............................

បកស្រាយមតិផ្ទុយ: ការងារទាំងអស់មិនមែនសុទ្ធតែជាមាសប្រាក់នោះទេ       ព្រោះ÷
- ករណីខ្លះការងារនោះវាជាការបង្ខិតបង្ខំដោយជនណាម្នាក់ ...................
- ការងារដែលសង្គមស្អប់ខ្ពើម ដូចជាអំពើពុករលួយ លួចឆក់ប្លន់ .......ពេល
  ច្បាប់ស្រាវជ្រាវឃើញគេនឹងផ្ដន្ទាទោស ពេលនោះប្រាក់ក៏បង់ថង់ក៏ដាច....
- កាងារខ្លះជាការងារត្រឹមត្រូវតែ ពេលយើងធ្វើឬអនុវត្តវាដោយពុំបាន             ពិចារណាវានឹងឧ្យខ្លួនជួបនូវបរាជ័យ ខាតមាសប្រាក់ឥតអំពើ..................
- ការងារខ្លះទៀតជាការងារស្នូលរបស់ជាតិ ពេលយើងធ្វើទៅវាមិនបានជា
  មាសប្រាក់សម្រាប់ខ្លួនទេ គឺមានតែសេចក្ដីស្លាប់ តែទោះជាយ៉ាងណាក៏
  គេនៅតែពេញចិត្តនឹងបំពេញវាដែរ ..........................................
ឧទាហរណ៍ក្នុងសង្គម:
- មនុស្សមួយចំនួនត្រូវបានជនអាក្រក់ចាប់យកទៅធ្វើទារុណកម្មរហូត
  ធ្លាក់ខ្លួនពិការ ដើម្បីឱ្យពួកគេទៅសុំទានយកប្រាក់មកឱ្យខ្លួន ទាំងនេះ
  សបញ្ជាក់ថាការងារនេះមិនមែនជាការងារដែលគេទទួលប្រាក់ទេ...
- ចោរលួច ចោរឆក់ បានប្រព្រឹត្តអំពើទុច្ចរិត ការងារនេះមុននិង
  ក្រោយក៏គង់គេចាប់បាន .......................ជាប់គុកឬស្លាប់.....
- អ្នកមានអំណាចប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិ
  ការងារមិនគាប់ប្រសើរក្នុងការបានប្រាក់នោះទេ ព្រោះមុននឹង
  ក្រោយក៏គង់តែទទួលទោសតាមផ្លូវច្បាប់.......................
ឧទាហរណ៍អក្សរសិល្ប៍:
- រឿងថៅកែចិត្តចោរ: ពូហំប្រព្រឹត្តអំពើមនុស្សឃាត គាត់ពុំអាច
  ទទួលបានប្រាក់ទេ ហើយក៏ត្រូវជាប់គុកទៀត ...................
- រឿងភូមិតិរច្ឆាន: លោកកូម័យ មានតួនាទីជាអ្នកមើលការខុស
  ត្រូវ និងបើកលុយឱ្យកម្មករនៅអង្គរវត្ត គេបានកេងកិប និងប្រើ
  អំណាចផ្ដាត់ការទៅលើកម្មករ ការងារនេះមិនមែនជាការងារល្អ
  ដែលសមនឹងទទួលមាសប្រាក់ទេ ទើបទីបំផុតត្រូវស្លាប់.......
- រឿងព្រះអាទិត្យថ្មី: សមបានសម្រេចចិត្តឆក់កាបូបគេ យើង
  ឃើញថាការងារនេះមិនអាចធ្វើឱ្យសមកាក់កបក្នុងការបានប្រាក់
  នោះទេ ព្រោះវាជាការងារទុច្ចរិត ទើបទីបំផុតទ្រមខ្លួនហើយ
  ត្រូវជាប់គុកទៀត ។

សំយោគមតិ: សរុបឱ្យត្រូវដូចគ្នា តែត្រូវលម្អៀងទៅរកមតិទី១ថាវារាងល្អជាង .............................   ។

វាយតម្លៃប្រធាន: ថាប្រធាននេះត្រឹមត្រូវហើយតែមិនទាន់ត្រឹមត្រូវគ្រប់ជ្រុង                             ជ្រោយទេការងារទូទៅទោះវាសុចរិតក្ដី ទុច្ចរិតក្ដីវាមិនសុទ្ធ
                        តែផ្ដល់មាសប្រាក់ទាំងអស់នោះទេ ។ តែវាក៏បានផ្ដល់តម្លៃ
                        អប់រំយ៉ាងល្អដល់យើងទូទៅឱ្យចេះប្រកាន់ខ្ជាប់ នូវការងារ
                        ដែលត្រឹមត្រូវសុចរិតដែលវាជាប្រភពនៃមាសប្រាក់ និង
                        សុភមង្គល ។ ក្នុងនាមយើងជាសិក្ខាកាមយើងត្រូវខិតខំ
                        រៀនសូត្រឱ្យបានជ្រៅជ្រះ ...............................
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of Thul Bunthai. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment