អត្ថប្រយោជន៍នៃត្របែកចំពោះសុខភាព
ប្រជាជនខ្មែរភាគច្រើននិយម បរិភោគផ្លែត្របែក ទុកជាបង្អេមផ្លែឈើសម្រាប់បរិភោគលេងតែប៉ុណ្ណោះ។ ពួកគាត់ពុំបានចាប់អារម្មណ៍ ឬដឹងថាត្របែកបានផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើន សន្ធឹកសន្ធាប់មកដល់សុខភាពឡើ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថាការបន្ថែមបរិមាណនៃផ្លែត្របែកសមរម្យទៅក្នុងរបបអាហារប្រចាំថ្ងៃផ្ដលអត្ថប្រយោជន៍ដូចជា៖
https://www.facebook.com/adnw_request?placement=354646371644829_354646384978161&adtype=banner300x250
១. សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម
ត្របែកមានផ្ទុកនូវជាតិសសៃម្យ៉ាង ដែលជួយសម្រួលដល់ការស្រូបយកជាតិស្ករ នៅក្នុងខ្លួនដែលជួយកាត់បន្ថយ ការធ្លាក់ចុះនៃអាំងស៊ុលីន និងគ្លុយកូសផងដែរ។ បន្ថែមពីលើនេះទៅទៀតត្របែកក៏ជួយការពារសុខភាពមនុស្ស អោយជៀសផុតពីជំងឺទឹកនោមផ្អែមកំរិត២ផងដែរ និយមច្រើនកើតឡើងនៅមនុស្សចាស់។
២. កាត់បន្ថយទំងន់
ត្របែកសំបូរទៅដោយវីតាមីន ប្រូតេអ៊ីន និងជាតិរ៉ែ ជាច្រើនមុខ ហើយមិនផ្ទុកជាតិ កូឡេស្ដូរល់ទេ និង ផ្ទុកជាតិស្ករតិចបំផុត ធៀបនឹងផ្លែឈើដទៃ ដូចជាប៉ម ក្រូច ឬទំពាំងបាយជូរជាដើម។ ដូចនេះ ការបរិភោគត្របែកទំហំ សមរម្យមួយ ជំនួសបរិមាណខ្លះនៃអាហារថ្ងៃត្រង់ នឹងជួយធ្វើអោយទំងន់នឹងឆាប់ចុះ ហើយនៅតែមានថាមពលគ្រប់គ្រាន់ដូចធម្មតា។
៣. សុខភាពភ្នែក
ត្របែកសំបូរទៅដោយវីតាមីន A ដែលជួយទៅដល់ភាពភ្លឺថ្លា នៃភ្នែក។ វាជួយការពារភ្នែក ពីជំងឺភ្នែកឡើងបាយ ការចុះខ្សោយនៃសាច់ដុំភ្នែក និងសុខភាពភ្នែកទូទៅជាច្រើនទៀត។ លើសពីនេះទៅទៀត វាក៏ជំនួសទៅដល់ភ្នែកនោះភ្នែកយើង មានភាពចុះខ្សោយ ទៅហើយក៍ដោយ ដែលជាពិសេស កើតលើមនុស្ស ចាស់ និងបុគ្គលដែលភ្នែកប្រឈមពន្លឺខ្លាំង។
https://www.facebook.com/adnw_request?placement=354646371644829_354646384978161&adtype=banner300x250
៤. បង្ករជំងឺមហារីក
ត្របែកអាចបង្កើនលទ្ធភាព ក្នុងការប្រឆាំងនៃការរីកលូតលាស់ នៃកោសិកាមហារីកបាន។ ត្របែកត្រូវបានប្រើប្រាសនៅក្នុងវិជ្ជាសស្ត្រជាច្រើន ដើម្បីកាត់បន្ថយ ការរីកដាលនៃ កោសិកាមហារីក ព្រោះត្របែកសំបូរទៅដោយ លីសូពេអ៊ីន ដែលជាតិប្រឆាំងនិងជំងឺមហារីក ជាពិសេសជំងឺមហារីកទ្វេដង។
៥. សុខភាពខួរក្បាល
ត្របែកមានផ្ទុកនូវ វីតាមីន B3 និង B6 ដែលជាសារធាតុចាំបាច់សម្រាប់តួនាទីរបស់ខួរក្បាល និងសរសៃប្រសាទ។ ដូច្នោះការបរិភោគត្របែក និងជួយពង្រឹងដល់សមត្ថភាពខួរក្បាល និងជួយអោយមនុស្សផ្ដោតអារម្មណ៍ និងការងារបានល្អ។
៦. ការទល់លាមក
ត្របែកភផ្ទុកជាតិសរសៃ ( Fiber ) យ៉ាងច្រើន ដែលជួយទៅដល់ ដំណើរការនៃពោះវៀន និងជួយអោយខ្លួនប្រាណមនុស្សផ្ទុកជាតិទឹកច្រើន ដែលជួយលាងសំអាតប្រព័ន្ធបញ្ចេញចោល របស់មនុស្ស។
៧. ជំងឺក្អក និងគ្រុន
ទឹកត្របែក អាចជួយសម្រាលអាការៈ ក្អក និងគ្រុនបាន ដោយជួយកាត់បន្ថយស្លេស និងសម្លាប់មេរោគ នៅក្នុងបំពង់ដង្ហើម បំពង់ក និងសួតជាដើម។
ត្របែកផ្ទុកវីតាមីន C និងជាតិដែកយ៉ាងច្រើន ដែលជួយការពារនិងប្រឆាំងនិងជំងឺគ្រុន។
៨. ថែរក្សាស្បែក
ត្របែកជួយពង្រឹងទៅដល់ភាពតឹងណែននៃស្បែក និងជួយបង្ហាញបញ្ហា ផ្សេងៗដែលកើតឡើងលើស្បែក ។ វាជួយទាញស្បែកដែលយៀធ្លាក់ អោយតឹងណែន និងស្រស់ស្អាតវិញបានប្រសើរ ជាងផលិតផលថែររក្សាស្បែកទៅទៀត ព្រោះវាសំបូរ វីតាមីន A, B, C និង ប៉ូតាស្យូម ដែលធ្វើអោយស្បែកយើង ភ្លឺ បំបាត់ស្លាកស្នាម និងបង្ការភាពជ្រីវជ្រួញផងដែរ។
៩. សម្ពាធឈាមឡើងខ្ពស់
ត្របែកជួយកាត់បន្ថយ កូឡេស្ដូរ៉ល់នៅក្នុងឈាម និងបង្ការការកកស្ទះ គូឡេស្កូរ៉ល់ក្នុងសរសៃឈាមផងដែរ។ តាមការស្រាវជ្រាវបង្ហាញថា អាហារធម្មតាមិនសូវផ្ទុកជាតិសរសៃ ( Fiber ) គ្រប់គ្រាន់សម្រាប់ជួយទៅដល់សម្ពាធឈាមនោះទេ។ ដូច្នេះ យើងគួរគប្បីបរិភោគត្របែក ព្រោះវាសំបូរជាតិ ( Fiber ) និងជាតិប្រេងធម្មជាតិដែលជួយកាត់បន្ថយសម្ពាធឈាម។
https://www.facebook.com/adnw_request?placement=354646371644829_354646384978161&adtype=banner300x250
១០. សម្រាប់ស្ត្រីមានផ្ទៃពោះ
ត្របែកផ្ទុកនូវជាតិ អាស៊ីតម្យ៉ាង និងវីតាមីន B-9 ដែលផ្ដល់ជាប្រយោជន៍ ដល់ប្រព័ន្តសរសៃប្រសាទរបស់ទារក។
១១. អត្ថប្រយោជន៍ផ្សេងៗ
ក្រៅពីនេះត្របែកក៏ផ្ដល់អត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀតដល់ សុខភាពដូចជា បំបាត់អាការៈ ឈឺធ្មេញ ព្រោះវាមានលទ្ធភាពប្រឆាំងនិងបាក់តេរី
- កាត់បន្ថយ ភាពតានតឹង ( ស្ត្រេស ) ព្រោះវាធ្វើអោយសាច់ដុំ និងប្រព័ន្ធប្រសាទមានភាពធូរស្រាល។
- កាត់បន្ថយ ជ្រុះសក់ ព្រោះ វាផ្ទុកវីតាមីន C ដែលជួយដល់ការលូតលាស់នៃសក់។
0 comments:
Post a Comment