វិញ្ញាសាភាសាខ្មែរ

វិញ្ញាសា ភាសាខ្មែរ
                                     -មានអ្នកព្រៃចង្រៃឥតគំនិត                         ទៅសំលៀងកាំបិតគ្រឿងប្រហារ
                          អោយខូចខាតសាច់អស់បង់អសារ             មិនស្ដាយការស្នាដៃបុរាណសោះ ។
                      -ឧិតោអើយតោឈរមិនមើលមៀង                   មកអោយគេសំលៀងខ្នងតោចុះ
                         ម្ដេចមិនខឹងខាំវាសំលៀងនោះ                     អោយវាលុះក្ដីមរណ៍យក៍វាទៅ ។
                      -អាណាអើយបំផ្លាញរូបតោលោក               គ្មានប្រយោគអោយយល់ការរាក់ជ្រៅ
                         គួររឺលោកខំសាងតាំងទុកនៅ                       មកសត្រូវបំផ្លាញរបស់លោក ។
                      -គន់ៗស្ថានស្ពានថ្មតប្រជិត                           ជាក្ដារដាសដិតប្រកិតគោក
                         ទោះដំរីថ្មបរជាន់ក៏គ្មានយោក                           ឥឡូវជ្រោគស្រុតចុះខ្លះតែដើរបាន ។
                       -បង្កាន់ដៃច្នៃរូបវាសុក្រី                                 ដប់សិរសីដូចស្និតជិតជុំប្រាណ
                          បើកពពារឡើងពភ្លាក់ហាក់ហៅហាន       សំដែងប្រាណប្រួញរូបជាមួយគ្នា ។
                       -មើលនាគរាជអង់អាចអំណាចស្ញែង            ខ្លួនក៏វែងក្បាលក៏វក់តាមទ្វារា
                          លូនលើស្ពានមានជើងកល់គង្គា                   កន្ទុយបែកញែកគ្នាតាមទ្វាផ្លូវ ។
                       -ឧិរូបវាសុក្រីឥតក្រែងគ្រុឌ                              តាំងសំដែងឫទ្ធិរុទ្រតសត្រូវ
                          ប្រសិនគ្រុឌមកយល់យ៉ាងពុំនៅ                    គង់ស្ទុះទៅជ្រកក្នុងកសិណនោះ ។
                       -នាគអើយនាគបាសាណបុរាណសាង          ពីដើមយ៉ាងស្រស់ល្អឯកម្លេះអេះ
                         ឥឡូវនាគងាកធ្លាក់បាក់របេះ                        ឃើញតែរាងយ៉ាងនេះអស់លម្អ ។
                   -ខ្លួនក៏ឃ្លាតក្បាលក៏ឃ្លៀងទៅដោយខ្លួន         ឃើញតែក្បួនជើងទៀនប្រចាំទ្រ
​                         ស្ដាយអើយស្ដាយស្នាដៃលោកតែងមក៍        មិនតាំងតថាវរៈអោយវែងទៅ ។
                       -ឧិ អនិច្ចាសង្ខារនាគាថ្ម                                  ហ្មាយតស្ថិតស្ថេរចីរកាលទៅ
                         នេះពុំទាន់ប៉ុន្មានមកហ្មងសៅ                       មករុះរាយធ្លាយទៅទីទៃផ្ដាស ។
I.សំណួរនៃអត្ថបទៈ
១អត្ថបទនេះស្រង់ចេញពីណា ? មានចំណងដូចម្ដេច ? កវីនិពន្ធនៃអត្ថបទនេះឈ្មោះអ្វី ? លោកកើតឆ្នាំណា ?
    លោកមានកំណើតនៅឯណា ? គោរមងាររបស់លោកនោះមានន័យយ៉ាងណា ?
២ចូរពន្យល់ឃ្លាកាព្យនិមួយៗខាងក្រោមអោយបានក្បោះក្បាយ៖
     ក/ " បង្កាន់ដៃច្នៃរូបវាសុក្រី ដប់សិរសីដូចស្និតជិតជុំប្រាណ "
     ខ/ " ប្រសិនគ្រុឌមកយល់យ៉ាងពុំនៅ គង់ស្ទុះទៅជ្រកក្នុងកសិណនោះ "
     គ/ " ស្ដាយអើយស្ដាយស្នាដៃលោកតែងមក៍ មិនតាំងតថាវរៈអោយវែងទៅ "
ស្ពានថ្មពីបុរាណដ៏ល្បីល្បាញមួយដែលនៅស្ថិតស្ថេររឹងមាំអាចនៅដំណើរការប្រើប្រាស់ជាប្រចាំបានដល់
     សព្វថ្ងៃ ស្ថិតនៅក្នុងស្រុកណា ? ខេត្តណា ? ឈ្មោះស្ពានអ្វី ?
៤ចូររកព្យាង្គតក់ វិធីបញ្ច្រាស់គុណបទ វិធីចួនរណ្ដំ នៅក្នុងអត្ថបទកាព្យ ។
ផ្អែកលើកស្នាដៃដកស្រង់នេះ បង្ហាញពីទឹកចិត្តរបស់កវីនិពន្ធ ។
៦កាព្យខាងលើប្រើបទអ្វី ? តើប្រើក្នុងបរិយាកាសបែបណា ?
៧ចូរអ្នកតែងអត្ថបទកាព្យក្នុងបរិយាកាសនៃទំរង់បទខាងលើអោយបានបីល្បះយ៉ាងតិច ។
II.តែងសេចក្ដីៈ
      មតិមួយពោលថា " ខ្មែរពូកែធ្វើ តែមិនពូកែថែ " ។ ចូរពិភាក្សា ។

                                                                                          នៅមាន "ត" អត្រាកំណែ និងតែងសេចក្ដី
រៀនច្រើនកើនប្រាជ្ញា
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of Thul Bunthai. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment