តែងសេចក្ដីៈ មតិមួយបានពោលថា " ខ្មែរពូកែធ្វើ តែមិនពូកែថែ " ចូរពិភាក្សា ។
|
សេចក្ដីអធិប្បាយ
ប្រវត្តិសាស្ត្របានបញ្ជាក់ថា ក្នុងរវាងពាក់កណ្ដាលសតវត្សទី៩ និង ដើមសតវត្សទី១៣ នៅទ្វីបអឺរ៉ុប ជនជាតិទាំងឡាយមិនទាន់ក្រេបជញ្ជក់អរិយ-
ធម៌ផង ប៉ុន្តែខេមរជនយើង នាសម័យនោះ បានកសាងប្រាសាទអង្គរវត្ត អង្គរធំរួចទៅហើយ ។ នេះជាតឹកតាងមួយអាចអោយយើងកំណត់បានយ៉ាងច្បាស់ថា ខ្មែរយើង
មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតឬកសាងអ្វីមួយយ៉ាងច្បាស់លាស់ ។ ប៉ុន្តែសម័យបន្តបន្ទាប់មកទៀតវប្បធម៌ទាំងនេះត្រូវបាត់បង់ម្ដងបន្តិចៗដោយសារតែខ្មែរ
យើងខ្លួនឯងផងដែរ ។ ដូចនេះហើយទើបមានមតិមួយបានពោលថា " ខ្មែរពូកែធ្វើ តែមិនពូកែថែ " សំរាប់ជាគតិទុកអោយកូនខ្មែរទូទៅធ្វើការពិចារណានិងស្វែងយល់ ។
តើចំពោះទស្សនៈរបស់ប្រធានដែលពោលថា " ខ្មែរពូកែធ្វើ តែមិនពូកែថែ " ត្រឹមត្រូវដែររឺទេ ?
ដើម្បីជាមូលដ្ឋាននៃការបកស្រាយយើងត្រូវស្វែងយល់នូវពាក្យ " ពូកែធ្វើ " ពាក្យនេះមានន័យថា មានភាពប៉ិនប្រសប់ក្នុងការកសាងរឺបង្កើតនូវស្នា
ដៃជាច្រើនដែលមានតំលៃហើយធ្វើអោយជាតិសាសន៍ដទៃកោតសរសើរ ។ ចំណែកពាក្យ " មិនពូកែថែ "មានន័យថាមិនពូកែថែទាំនូវអ្វីៗដែលមានស្រាប់ តែបែរជាពូកែ
ខាងបំផ្លិចបំផ្លាញទៅវិញ ។ ដូចនេះទស្សនៈរបស់ប្រធានមានន័យថាខ្មែរមានភាពប៉ិនប្រសប់ក្នុងការកសាងឬបង្កើតនូវស្នាដៃជាច្រើនដែលមានតម្លៃ ហើយធ្វើឱ្យជាតិ
ដទៃកោតសរសើរ តែមិនពូកែថែទាំនូវអ្វីៗដែលមានស្រាប់ ហើយបែរជាពូកែខាងបំផ្លិចបំផ្លាញទៅវិញ ។ ជាការត្រឹមត្រូវណាស់ដែលមិនអាចបំភ្លៃបានគឺថាខ្មែរយើងក៏ជា
ប្រទេសមួយធ្លាប់មានវិសាលភាពទឹកដីដ៏ធំទូលំទូលាយ និងមានអំណាចខ្លាំងក្លាផងដែរ និយាយអោយចំទៅគឺកម្ពុជាអាចហៅថា " ចក្រភពអង្គរ " ។ ប៉ុន្តែនាសម័យនេះ
ទឹកដីយើងត្រូវបានបាត់បង់គួរអោយសង្វេគ ចំណែកឯអំណាចវិញក៏មិនសូវមានឥទ្ធិពលខ្លាំងខ្លារឹងមាំដូចពេលមុនដែរ ។
ចំណែកឯទស្សនៈនៃប្រធានដែលបានពោលថា " ខ្មែរពូកែធ្វើ តែមិនពូកែថែ " មានន័យថា អំបូរខ្មែរយើងតាំងពីដើមរៀងមកជាពូជអ្នកច្នៃប្រឌិតខ្ពស់ព្រោះមានសម្ថភាព
ខ្ពស់ក្នុងការកសាងនូវអច្ឆរិយវត្ថុដ៏វិចិត្រ សម្រាប់ជាកេរដំណែលយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ស្ទើរតែរាប់មិនអស់ ។ អច្ឆរិយវត្ថុទាំងនោះត្រូវបានសក-
លលោកទទួលស្គាល់នឹងអោយតម្លៃជាទីបំផុត ព្រោះវត្ថុទាំងនោះត្រូវបានអង្គការយូណេស្កូទទួលស្គាល់ហើយចុះចូលក្នុងបញ្ជីបេតិកភណ្ឌពភពលោកជាបន្តបន្ទាប់ ទើបគេ
អាចសន្មត់បានថាខ្មែរយើងពិតជាស្ថាបនិកដ៏ពូកែក្នុងការកសាងនិងធ្វើអ្វីៗដែលមាតំលៃជាអមតៈ ។ ប៉ុន្តែគួរអោយអនិច្ចាពន់ពេកដែលខ្មែរយើងមិនចេះថែរក្សា មិនពូកែ
ខាងថែតែបែរជាពូកែខាងបំផ្លាញ ទៅវិញ ។ ប្រាង្គប្រាសាទរបស់ខ្មែរត្រូវបានខូចខាតវិនាសហិនហោចបន្តិចម្ដងៗស្ទើរតែធ្វើអោយជាតិទាំងមូលត្រូវធ្លាក់ចុះដុនដាបទៅៗ។
បុគ្គលខ្លះលួចយកវត្ថុបុរាណដ៏មានតំលៃទៅលក់អោយជាតិសាសន៍ផ្សេងទៀត ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតថាខ្លួនជាខ្មែរ រស់នៅលើដែនដីខ្មែរ កំពុងបំផ្លាញ
វប្បធម៌ខ្មែរខ្លួនឯងនោះទេ ។ ចំណែកឯខ្មែរមួយចំនួនទៀតដោយសារតែភាពល្ងង់ខ្លៅខ្វះការពិចារណាអោយបានដិតដល់ទើបកេរមរតកទាំងនោះត្រូវបានរបេះជ្រុះចាកពី
លក្ខណៈដើម ចាកឆ្ងាយពីលំអាន ដូចជាមានអ្នកព្រៃជាដើម បានយកកាំបិត ឬ គ្រឿងប្រហារផ្សេងៗ ទៅសំលៀងអោយខូចខាតបាត់បង់ អសារតើគួរឬយ៉ាងណា
ដែលបុព្វបុរសខិតខំប្រើពេលអស់យ៉ាងយូរក្នុងការកសាង តែបែរជាអ្នកព្រៃចង្រៃឥតគំនិតធ្វើបែបនេះទៅវិញ ព្រោះខ្លួនជាខ្មែរមួយរូបដែរ តែបែរជាមិនយល់អំពីខ្លឹមសារ
នៃជីវិតរបស់ខ្មែរ ដែលធ្លាប់តែរក្សានូវកេតនភណ្ឌជាតិទាំងនេះតាំងពីយូរយារណាស់មកហើយ ។
សរុបសេចក្ដីមកក្រោយពីបានធ្វើការមកស្រាយនូវទស្សនៈខាងលើបញ្ជាក់អោយឃើញថា ខ្មែរយើងពិតជាពូកែធ្វើ ហើយពិតជាមិនពូកែថែ ដូចពាក្យដែលគេបានអះ
អាងពិតប្រាកដមែន ការយល់ឃើញបែបនេះពិតជាមានន័យត្រឹមត្រូវម្យ៉ាងដែរ ។
ក្រោយពីបានស្ដាប់ការបកស្រាយនូវបំនកស្រាយខាងលើរួចមកយើងឃើញថាមានមតិមួយទៀតបានអះអាង ហើយមានលក្ខណៈផ្ទុយខុសស្រលះពីគំនិតខាងលើ ព្រោះ
គេយល់ថា គំនិតដែលយល់ឃើញខាងលើមិនមានន័យក្បោះក្បាយនឹងស្រមស្របនោះទេ ដោយសារ ធាតុពិតដែលមិនអាចក្រលះបាននោះគឺថា ខ្មែរយើងជាពូជអ្នកខ្លាំង
ពូកែ គឺពូកែគ្រប់បែបយ៉ាង ពូកែទាំងធ្វើ ពូកែទាំងថែ បានជាហ៊ាននិយាយបែបនេះព្រោះស្ថាបតក្យកម្មទាំងអស់សុទ្ធតែមានគុណប្រយោជន៍ ប្រកបដោយ មោទនភាព
ប្រកបដោយជាតិនិយម បានបណ្ដុះស្មារតី ខ្មែរទូទៅ អោយជួយថែរក្សា និងជួយស្រលាញ់អ្វីដែលជាសម្បត្តិ ដែលជាដួងព្រលឹងរបស់ជាតិ តួយ៉ាងដូចជាសម្បត្តិវប្បធម៌
ដែលប្រកបដោយកិត្យានុភាព ។ ដោយសារតែតំលៃដ៏ល្អឥតខ្ចោះទាំងនេះហើយទើបធ្វើអោយឈាមអ្នកតស៊ូខ្មែរយើងគ្រប់ជំនាន់ ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីការ
ពារសម្បត្តិដែលជាបេតិកភណ្ឌ បន្សល់ទុកពីបុព្វជនជំនាន់មុន ។ សព្វថ្ងៃនេះយើងឃើញថាជាតិដទៃ ដូចជា សៀម យួន ជាដើម បានប្រើគំនិតអគតិចង់លួចឆក់ប្លន់យក
ទឹកដីរបស់ខ្មែរ ក៏ដូចជាប្រាសាទព្រះវិហារជាដើម ។ ប្រសិនជាខ្មែរយើងមិនពូកែថែរក្សានោះ ប្រហែលជាអ្វីៗគ្រប់បែបយ៉ាងត្រូវគ្មានអ្វីសេសសល់នោះទេ។ ប្រកាន់យកនូវ
ភាពអហិង្សាធម៌ បែបនេះសបញ្ជាក់អោយឃើញពីការអត់ធ្មត់ដ៏ចិត្តធម៌ដែលគោរពតាម គោលគំនិតបែបលទ្ធិព្រះពុទ្ធសាសនា ចេះដោះស្រាយបញ្ហាដោយសន្តិវិធី ។
យើងបានដឹងហើយថាប្រទេសកម្ពុជាជាប្រទេសដែលមានសង្គ្រាមមិនចេះឈប់ឈរ បញ្ហាសង្គ្រាមនេះស្ទើរតែក្លាយជាវិថីនៃជីវិតទៅហើយ ហើយប្រជាជនខ្មែរ ដែល
មានជីវិតរស់នៅសុទ្ធតែរស់នៅក្នុងស្ថានភាពទុរភិក្សបំផុត ថែមទាំងមានភាពល្ងង់ល្ងិតខ្វះការពិចារណា ហើយដើម្បីរស់សុខចិត្តធ្វើអំពើគ្រប់បែបយ៉ាងដើម្បីបំពេញគំលា-
នហ៊ានប្រព្រឹត្តអំពើក្បត់សតិសម្បជញ្ញៈ ដើម្បីការរស់មួយគ្រាៗ ។ ទាំងនេះមិនមែនមកពីខ្មែរយើងមានគំនិតប្រកបដោយ អត្តទត្ថបុគ្គលនោះទេ តែវាជាបញ្ហាក្រពះដែល
ត្រូវដោះស្រាយភ្លាម ៗ។ សភាពបែបនេះ កុំថាឡើយប្រទេសកម្ពុជាទោះបី ប្រទេសដែលមានកិត្យានុភាពយ៉ាងណាក៏ដោយ ក៏មិនអាចកាត់បន្ថយ ភាពស្រេកឃ្លាននេះបាន
ដែរ ។ ចុះទំរាំប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍវិញនោះ វាពិតជាត្រូវទទួលនូវការនិន្ទាបែបនេះជាមិនខាន ។ ប្រសិនជាអារ្យប្រទេសដ៏ទៃទៀតអាចកាត់បន្ថយ
ភាពអសកម្មបែបនេះបាននោះ វាពិតជាធ្វើអោយសង្គមជាតិនីមួយៗជួបប្រទះតែ វឌ្ឍនភាពជានិរន្តរ៍ ។
សរុបសេចក្ដីមក យើងអាចសន្មត់បានថា ខេមរជនខ្មែរយើង ពិតជា ពូជអារ្យ ពូកែខាងធ្វើ ពូកែខាងថែរក្សា ពិតប្រាកដមែន ការយល់ស្របបែបនេះយើងឃើញថា ជា
ទស្សនៈមួយមានន័យខ្លឹមសារត្រឹមត្រូវម្យ៉ាងដែរ ។
ក្រោយពីបានធ្វើការបកស្រាយនូវគំនិតខាងលើ យើងឃើញថាតាមរយៈមតិស្រប និងមតិផ្ទុយ ពិតជាមានអំណះអំណាងសមហេតុសមផល តែរៀងៗខ្លួន ប៉ុន្តែ ទោះបីជា
យ៉ាងណា ក៏យើងអាចកំណត់សេចក្ដីបានថា រវាងមតិស្រប និងមតិផ្ទុយ ឬ មតិទីមួយ និងមតិទីពីរ ដែលបានលាតត្រដាងខាងលើ ពិតជាមានមតិមួយអាចធ្វើអោយយើង
ពិចារណាយ៉ាងច្បាស់លាស់បានថា មតិទីពីរជាមតិដែលមានខ្លឹមសារ យ៉ាងជ្រាលជ្រៅចំពោះកុលបុត្តកុលធីតាខ្មែរយើង ព្រោះ កូនខ្មែរទូទៅ គឺជាទំពាំងដ៏ល្អសម្រាប់ស្នង
ឫស្សីដ៏ល្អ បន្តពីបុព្វបុរស ដែលជាពូជខ្មែរថែអង្គរ យ៉ាងពិតប្រាកដ ។
ជាយោបល់បញ្ចប់នៃការអធិប្បាយ សបញ្ជាក់អោយយើងឃើញថា បញ្ហារបស់ប្រធានដែលបានពោលខាងលើ មិនទាន់មានអត្ថន័យត្រឹមត្រូវទាំង
ស្រុងនោះទេ ព្រោះថា ក្នុងប្រទេសមួយ ប្រសិនជាមានអ្វីមួយកំពុងតែរីកលូតលាស់ឡើង វានឹងមានអ្វីម្យ៉ាងទៀតផុសឡើងបង្អាកនូវភាពរីកលូតលាស់នេះ ។ យ៉ាងណាម៉ិញ
ចំពោះប្រទេសកម្ពុជាជាអាណាចក្រកំពុងអភិវឌ្ឍបែបនេះពិតជាមិនអាចគ្រប់គ្រងនូវស្ថានភាពអស្ថិរភាពទាំងនេះបានឡើយ ។ ចំពោះខ្ញុំវិញយល់ថាទស្សនៈដែលបានពោ-
លខាងលើវាគ្រាន់តែជាការពោលមួយប្រកបដោយគ្មានការពិចារណាតែប៉ុណ្ណោះ ។ តាមពិតជាតិខ្មែរជាជាតិមានសាមគ្គីយ៉ាងស្អិតរមួតបំផុតក្នុងការកសាងជាតិ ។
ដើម្បីទាញយកប្រធានវិញ្ញាសាជា pdf សូមចុចអក្សរខាងក្រោម៖
https://drive.google.com/file/d/0B5nvlnzbGn0PUjBzUU91b3ZCaUU/view?usp=drivesdk
ដើម្បីទាញយកអត្រាកំណែជា pdf សូមចុចអក្សរខាងក្រោម៖
https://drive.google.com/file/d/0B5nvlnzbGn0PUWEzLTRLZ0pYX0E/view?usp=drivesdk
តែងសេចក្ដី៖
https://drive.google.com/file/d/0B5nvlnzbGn0PRWJGd0FuYi11amM/view?usp=drivesdk
ដើម្បីទាញយកប្រធានវិញ្ញាសាជា pdf សូមចុចអក្សរខាងក្រោម៖
https://drive.google.com/file/d/0B5nvlnzbGn0PUjBzUU91b3ZCaUU/view?usp=drivesdk
ដើម្បីទាញយកអត្រាកំណែជា pdf សូមចុចអក្សរខាងក្រោម៖
https://drive.google.com/file/d/0B5nvlnzbGn0PUWEzLTRLZ0pYX0E/view?usp=drivesdk
តែងសេចក្ដី៖
https://drive.google.com/file/d/0B5nvlnzbGn0PRWJGd0FuYi11amM/view?usp=drivesdk
0 comments:
Post a Comment