អត្រាកំណែវិញ្ញាសាភាសាខ្មែរ

អត្រាកំណែ
   ១- អត្ថបទនេះស្រង់ចេញពីនិរាសនគរវត្ត  រឺ និរាសអង្គរ   មានចំណងជើងថា "  តោថ្ម  " 
      - កវីនិពន្ធនៃអត្ថបទនេះឈ្មោះ  "  ឧកញ៉ា សុត្តន្តប្រីជាឥន្ទ "  លោកកើតនៅថ្ងៃទី 22       
        07  1859     ស្លាប់នៅម៉ោង 8 ព្រឹក  ថ្ងៃទី 08  11  1924  ។
      -លោកមានកំណើតនៅៈ ភូមិរកាកោង  ស្រុកមុខកំពូល  ខេត្តកណ្ដាល   ។
      - គោរមងាររបស់លោកគឺ " ឧកញ៉ា  "  មានន័យថា អ្នកចេះត្រួតត្រាមុខការក្នុងក្រសួង  
        នាទីរបស់ខ្លួន  ។
  ២- ពន្យល់ឃ្លាកាព្យៈ 
          ក/  "  បង្កាន់ដៃច្នៃរូបវាសុក្រី  ដប់សិរសីដូចស្និតជិតជុំប្រាណ  "  មានន័យថា                   
               បង្កាន់ដៃស្ពានលម្អដោយ រូបស្ដេចនាគ នាមវាសុក្រី ហើយស្ដេចនាគនេះ
               មានក្បាលរហូត១០ ដែលប្រៀបបាននឹងស្និតចេក នៅជុំជិត ដើម្បីបាំង
               ការពារប្រាណ  ។
          ខ/  “  ប្រសិនគ្រុឌមកយល់យ៉ាងពុំនៅ  គង់ស្ទុះទៅជ្រកក្នុងកសិណនោះ  "        
               មានន័យថា ប្រសិនបើគ្រុឌ  មកឃើញប្រហែលជាស្ដេចនាគពុំនៅស្ងៀម
               ឡើយ  ហើយនឹងស្ទុះទៅទាំងរូបតាងទៅពួនក្នុង ស្រះទឹក ឬ គូទឹកនោះ
               ជាមិនខាន   ។
          គ/  “  ស្ដាយអើយស្ដាយស្នាដៃលោកតែងមក៍  មិនតាំងតថាវរៈឱ្យវែងទៅ  "    
                មានន័យថា ស្ដាយអើយសែនស្ដាយចំពោះស្នាដៃរបស់បុព្វបុរសដែល
                ខំតាក់តែងមកមិនគួរមកវិនាស ម្ដេចក៏មិនតាំងនៅតរហូតជាយូរ
                អង្វែងទៅ  ។
   ៣- ស្ពានពីបុរាណដ៏ល្បីល្បាញមួយដែលនៅស្ថិតស្ថេររឹងមាំអាចនៅដំណើរការប្រើ
          ប្រាស់ជាប្រចាំបានដល់   សព្វថ្ងៃ ស្ថិតនៅក្នុង ភូមិកំពង់ក្ដី២  ឃុំកំពង់ក្ដី  ស្រុក
          ជីក្រែង   ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិ លេខ៦    មានឈ្មោះថា ស្ពាន
          ព្រះទិស ឬ ស្ពានប្រាប់ទិស ហើយ សព្វថ្ងៃគេហៅថា  "  ស្ពានកំពង់ក្ដី "  ។       
   ៤ - រកព្យាងតក់ៈ   "  ចីរកាល    វាសុក្រី   "     ។ 
      - វិធីបញ្ច្រាសគុណបទៈ  "  ដប់ សិរសីដូចស្និតជិតជុំប្រាណ   "  ។ 
      - វិធីចួនរណ្ដំៈ  "   ស្និតជិត     បែកញែក     ធ្លាក់បាក់    "     ។ 
 ៥- បង្ហាញពីទឹកចិត្តរបស់កវីគឺៈ
            +ស្រលាញ់ចំពោះវប្បធម៌ជាតិ
            +កោតសរសើរចំពោះស្នាដៃរបស់ស្ថាបត្យករនាសម័យនោះ ។
            +មានកំហឹងចំពោះអ្នកព្រៃដែលបានបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌  ។
            +ការផ្ដន្ទាទោសរបស់កវីចំពោះអ្នកដែលបានបំផ្លិចបំផ្លាញ  ។  
   ៦- កាព្យខាងលើប្រើបទពាក្យ៨  ហើយបទនេះអាចប្រើបានគ្រប់     
         បរិយាកាសទាំងអស់  ។
   ៧-តែងកំណាព្យ៖
      +ប្រាង្គប្រាតាដូនកូនចៅខ្មែរយើង  លោកសាងឡើងថ្កើងថ្កានបានកេរ្តិ៍ឈ្មោះ 
        ខិតខំផ្សំច្នៃល្បីល្បាញពីរោះ       ល្អឥតមោះព្រោះខ្មែរថែអង្គរ   ។
      +ក្បូរក្បាច់រចនាចារលើប្រាសាទ   ផូរផង់ផ្ចង់ស្អាងស្អាតលាតលើថ្ម
        គំនិតគិតជ្រៅនៅជាប់បន្ត          កេរ្តិ៍ឈ្មោះស្មោះសល្អស្រស់សុះសាយ។
      +តែជនអគតិតិរច្ឆានោ                ពាលោចោរលួចកួចកលឧបាយ
        ខ្នះខ្នែងខិតខំផ្សំមធ្យោបាយ       ឱ្យខ្លួនរីករាយឆ្ងាយចាកលំអាន  ។
  
               
                                                         នៅមាន " ត "  តែងសេចក្ដី 
រៀនអោយហើយទាន់ខ្លួននៅក្មេង


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of Thul Bunthai. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment