ចូរពន្យល់ដោយលើក ឧទាហរណ៍មកបញ្ជាក់ ។
១-ផ្ដើមសេចក្ដីៈ
-លំនាំបញ្ហាៈ នៅក្នុងវណ្ណកម្មអក្សរសិល្ប៍បុរាណក្ដី អក្សរសិល្ប៍ទំនើបក្ដី អក្សរសិល្ប៍ប្រជាប្រិយក្ដីសុទ្ធតែត្រូវបានអ្នកនិពន្ធខិតខំ
សម្រិតសម្រាំងនូវគំនិតនិងសិល្ប៍វិធីរបស់ខ្លួនប្រកបដោយភាពដ៏ប៉ិនប្រសប់រៀងៗខ្លួនដើម្បីទាក់ទាញនូវអារម្មណ៍
របស់អ្នកអានអ្នកសិក្សាអោយស្លុងអារម្មណ៍ទៅលើស្នាដៃទាំងនោះផងដែរ ។ លើសពីនេះទៅទៀតអ្នកនិពន្ធ
ក៏មិនភ្លេចដែរនូវការបញ្ចូលពីផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណី ដែលអត្តសញ្ញាណជាតិរបស់ខ្មែរមានតាំងពី
យូរលង់ណាស់មកហើយ ទៅក្នុងស្នាដៃខ្លួន ។
-ចំណូលបញ្ហាៈ ដោយមូលហេតុនេះហើយទើបមានទស្សនៈមួយគេយល់ថា « ទោះបីមាន …....... ជាតិខ្មែរជានិច្ច » ។
-ចំណោទបញ្ហាៈ តើចំណុចត្រង់ណាដែលបញ្ជាក់ថា រឿងរាមកេរ្តិ៍ខ្មែរបានរក្សានូវអត្តសញ្ញាណជាតិខ្មែរជានិច្ចនោះ ?
២-តួសេចក្ដីៈ
-ឃ្លាភ្ជាប់សេចក្ដីៈ ដើម្បីជាមូលដ្ឋាននៃការបកស្រាយ នូវទស្សនៈរបស់ប្រធានខាងលើឱ្យមានលក្ខណៈស៊ីជម្រៅល្អឥតខ្ចោះនោះ
យើងត្រូវតែស្វែងយល់ នូវពាក្យគន្លឺះរបស់ប្រធានមួយចំនួនសិន ។
-ពន្យល់ពាក្យគន្លឺះ « អត្តសញ្ញាណជាតិខ្មែរ » មានន័យថា អ្វីៗគ្រប់យ៉ាងដែលជាគ្រឿងសម្គាល់របស់ជាតិខ្មែរ ។
-ពន្យល់ន័យប្រធានៈ …............................................................................
-បកស្រាយប្រធានៈ ( បកស្រាយពិស្ដារ រួមផ្សំហេតុផលនិងឧទាហរណ៍បញ្ជាក់ ) ដូចខាងក្រោម៖
> ជាការពិតណាស់រឿងរាមកេរ្តិ៍ខ្មែរបានរក្សានូវអត្តសញ្ញាណជាតិខ្មែរដូចជា ៖
+ មាតាបិតានិយមជ្រើសរើសគូស្រករឱ្យកូនដោយឱ្យតម្លៃទៅលើសមត្ថភាពកូនកំលោះ .............................. ។
ឧទាហរណ៍ៈ ការល្បងលើកធ្នូសរជ្រើសរើសរកសុណិសា របស់ព្រះបាទជនក ................................... ។
+ ខ្មែរឱ្យតម្លៃទៅលើគ្រូដែលជាអ្នកអប់រំបង្រៀនសិស្សឱ្យទៅជាអ្នកខ្លាំងពូកែ ។
ឧទាហរណ៍ៈ ព្រះរាមខ្លាំងពូកែដោយឥសីពិស្វាមិត្របានបង្ហាត់បង្រៀន គួបផ្សំនឹងមហិទ្ធិឫទ្ធិអាទិទេព អវតារព្រះវិស្ណុ... ។
+ រៀបការកូននៅផ្ទះខាងស្រីតាមរបៀបមាតាធិបតេយ្យ ................................................... ។
ឧទាហរណ៍ៈ ព្រះរាមរាជាភិសេកនឹងនាងសីតានៅនគរមិថិលា ............................................. ។
+ ការគោរពពាក្យសត្យមិននិយាយបាតដៃខ្នងដៃ ......................................................... ។
ឧទាហរណ៍ៈ ព្រះបាទជនកលើកសីតាឱ្យព្រះរាមតាមសន្យា ........ ។ ព្រះបាទទសរថប្រគល់រាជ្យសម្បត្តិឱ្យទៅព្រះភិរុតតាម
ពាក្យសច្ចៈ..... ។ ព្រះរាមមិនយាងចូលគ្រងរាជ្យបើមិនបានបួលជាតាបសគម្រប់១៤ឆ្នាំ................ ។
នាងសីតាមិនយាងចូលនគរវិញ កាលណាព្រះរាមមិនទាន់ចូលទិវង្គត ............................. ។
+ ខ្មែរមានជំនឿថា សត្វកុក ខ្លែងស្រាក់ លលកខ្មោច ជាសត្វចង្រៃ ............................... ។
ឧទាហរណ៍ៈ កុកនាំសម្ដីនាងសីតាទៅប្រាប់ព្រះរាម និងព្រះលក្ស្មណ៍ បែរជាមានទោស ......................... ។
+ ធីច្រត់ព្រះរាជនង្គ័លគឺជាប្រពៃណីខ្មែរតាំងពីសម័យអង្គរមកម្លេះ ដែលប្រារព្ធដើម្បីសុំពរជ័យក្នុងរបរកសិកម្ម ............ ។
ឧទាហរណ៍ៈ ព្រះបាទជនកបានប្រារព្ធពីធីច្រត់ព្រះនង្គ័លនៅមាត់ស្ទឹងយមុនា.................................. ។
-សរុបមតិៈសរុបសេចក្ដីមកឃើញថាខ្មែរពិតជាបានរក្សានូវអត្តសញ្ញាណជាតិរបស់ខ្លួនមែន ទោះបីខ្មែរចម្លងពីឥណ្ឌាក៏ដោយ.......... ។
៣-បញ្ចប់សេចក្ដីៈ
-វាយតម្លៃប្រធានៈ ជាយោបល់បញ្ចប់ ដោយឆ្លងតាមការបកស្រាយយ៉ាងលម្អិតចំពោះទស្សនៈរបស់ប្រធានខាងលើនេះរួចមក វាពិតជាផ្ដល់
តម្លៃអប់រំយ៉ាងល្អជ្រាលជ្រៅក្រៃលែង ព្រោះបានរួមចំណែកផ្ដល់ជាគតិ ដល់ជនគ្រប់រូបគ្រប់សម័យកាលទាំងអស់ ព្រោះ
បានអប់រំកូនខ្មែរឱ្យស្គាល់ នូវអត្តសញ្ញាណជាតិរបស់ខ្លួន ទោះបីខ្មែរយើងបានធ្វើការតាក់តែងរឿង ដែលមានលក្ខណៈ
ស្រដៀង នឹងរឿងរបស់បរទេសក៏ដោយ ក៏ខ្មែរយើងមិនភ្លេចជាដាច់ខាត នូវការបញ្រ្ជាបអត្តសញ្ញាណជាតិខ្លួនផងដែរ ។
-ទស្សនៈផ្ទាល់ខ្លួនៈ ដូច្នេះក្នុងនាមយើងជាសិក្ខាកាមម្នាក់ៗ គឺយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានជ្រៅជ្រះ ដើម្បីឱ្យក្លាយទៅជា
ធនធានមនុស្សដ៏ពិតប្រាកដ សម្រាប់ប្រទេសជាតិ ហើយត្រូវមានគំនិត ថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យបានគង់វង្ស
ដើម្បីទុកឱ្យបច្ឆាជនជំនាន់ក្រោយ មានការយល់ដឹង និងបន្តថែរក្សានូវអត្តសញ្ញាណជាតិខ្មែរយើងឱ្យបានគ្រប់ៗគ្នា ។
Your Text
0 comments:
Post a Comment