បច្ចេកទេសក្នុងដំណាំត្របែកមានគ្រាប់

I.       វិធីសាស្ត្រក្នុងការជីករណ្តៅដី
                               ចំពោះការជីករណ្តៅដី យើងត្រូវជីកក្នុងមួយរណ្តៅឲ្យមានទំហំចាប់ពី 500 - 700 mm ជម្រៅដី 300 mm ដើម្បីឲ្យដីនោះ មានសភាពធូរ មិនក្តាំង ងាយស្រួលចំពោះឫសស្ញែររបស់កូនត្របែកស្រូបយកជាតិទឹក និងជី ដើម្បីទ្រទ្រង់ដល់ការលូតលាស់ឲ្យបានល្អ និងមានសុខភាពល្អ ។ ចំណែកជួររណ្តៅដី ត្រូវជីកដោយយកដើមកូនត្របែកធ្វើជាចំនុចកណ្តាល នៃជ្រុងរណ្តៅដីនីមួយៗ ហើយគិតចម្ងាយពីកូនត្របែកមួយ ទៅកូនត្របែកមួយទៀត ត្រូវមានចម្ងាយ 3000 mm បួនជ្រុង មានន័យថា ចម្ងាយ នៃការដាំកូនត្របែក ទាំងជួរទទឹងក៏ 3000 mm ទាំងជួរបណ្តោយក៏ 3000 mm ដូចគ្នា ។

               បន្ទាប់ពីជីករណ្តៅដីរួចរាល់ហើយ យើងត្រូវយកអាច អាចន៍គោ ចំនួនមួយចាន ( ចានគ្រោង ) ហើយ ឆារ (ច្របល់ចូលគ្នា ) ជាមួយនឹងដីឲ្យសព្វ បន្ទាប់មកយើងត្រូវដាក់ជីស ឬជីអ៊ុយរ៉េ ចំនួនពីរក្តាប់ដៃ ឬ 20 g ចូលទៅក្នុងរណ្តៅដីនោះ ដោយមិនចាំបាច់ឆារវាម្តង់ទៀតឡើយ ។



















II.       វិធីសាស្ត្រក្នុងការកប់កូនត្របែក
               ក្រោយពីជីករណ្តៅដីរួច ត្រូវយកកូនត្របែកមកកប់ ( កូនដើមត្របែកមួយ សម្រាប់តែរណ្តៅដីមួយ ) ដោយដាក់ឲ្យវារាងផ្អៀងដើមបន្តិច ។ ប្រសិនបើ កូនត្របែកនោះ គេស្រោបដោយកន្ទោងស្បោង យើងត្រូវហែកស្បោងនោះចេញដោតថ្មមៗ ហើយដាក់វាឲ្យដេកនៅលើដី បន្ទាប់មកហែកស្បោងពីមាត់លើ ត្រូវធ្វើយ៉ាងណា កុំឲ្យបែកដី ឬដាច់ឫសកែវ កូនត្របែកឲ្យសោះ។
               បន្ទាប់មកយើងត្រូវ កាយដីណាម៉ត់ៗ ( យកល្អកាយដោយដៃ ) លប់ពីលើកូនត្របែកនោះ ហើយការលប់ដីនេះ គឺត្រូវដាក់ឲ្យគល់ដើមត្របែក មានកម្ពស់ទាបជាងមាត់រណ្តៅ ។ ការដែលយើងធ្វើបែកនេះ គឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់កូនត្របែក ស្រូបយកជាតិទឹក និងជី ដែលមាននៅលើបាតរណ្តៅ ។
               កូនត្របែកកប់រួចរាល់ហើយ ដល់ពេលដែលយើង ត្រូវយកចម្បើង ឬស្មៅ មកលប់ពីលើគល់របស់វា បន្ទាប់មកស្រោចទឹកឲ្យសើមដី ( មួយចានដែក ឬកន្លះធុងស្ពេត្រូ ឬតាមជាគស្តែង ) ឲ្យដីទាំងជុំវិញនោះ មាន សំណើម ។ សូមបញ្ជាក់ថា ៖ ទោះបីស្រោចលើកដំបូងច្រើនជាងនេះក្តី ក៏កូនត្របែក មិនងាប់ដែរ គ្រាន់តែ ទ្រង់ ទ្រាយនៃការដាំរបស់យើងខូចតែប៉ុណ្ណោះ ព្រោះដីដែលលប់ពីលើវាជាដីម៉ត់ ងាយនឹងជ្រាបទឹកណាស់ ។
មូលហេតុដែលយើងធ្វើបែបនេះ គឺចង់រក្សាទឹកឲ្យសើម នៅ គល់កូនត្របែកឲ្យបានយូរ ព្រោះនៅបាតរណ្តៅមានជី ទុកសម្រាប់ឲ្យឫសស្ញែរ ស្រូបយកជីជាតិ និងឫសកែវចាក់ចុះជ្រៅទៅក្នុងដី ។
III.      វិធីសាស្ត្រក្នុងការស្រោចទឹក



               ចំពោះកូនត្របែក ដែលទើបតែកប់រួចរាល់ គេត្រូវស្រោចទឹកវាភ្លាមៗ ចំនួនមួយចានដែក ឬកន្លះធុងស្ពេត្រូ ឬតាមជាគស្តែង ដើម្បីឲ្យផ្ទៃដីទាំងខាងលើ និងខាងក្នុងរណ្តៅដីមានសំណើម ងាយស្រួលសម្រាប់កូន ត្របែក ស្រូវយកជីជាតិ ពិសេសនោះ ជីទាំងពីរប្រភេទ ដែលយើងកប់វាជាមួយគ្នា ដើម្បីការលូតលាស់ ប្រកបដោយថាមពល និងធំធាត់ល្អ ព្រមទាំងមានសុខភាពល្អ ។
                មុនពេលស្រោចទឹក គេត្រូវ យកចម្បើង ឬស្មៅ ទៅគ្របពីលើមាត់រណ្តៅជាមុនសិន ទើបស្រោចទឹកតាមក្រោយ ព្រោះចម្រើង និងស្មៅ មាននាទីរក្សាទឹក ឲ្យមានសំណើមនៅមាត់រណ្តៅបានរយៈពេលយូរ ហើយប្រសិនបើមានភ្លៀងធ្លាក់ វាក៏អាចទប់ទឹកជំនួសការស្រោចទឹក មិនឲ្យជ្រាបខ្លាំងចូលក្នុងរណ្តៅកូនត្របែក ដែលនាំឲ្យរលុងគុលត្របែកឡើយ ។ លើសពី​នេះទៅទៀត ចម្បើង និងស្មៅ ដែលរលួយនោះ វាក៏ក្លាយជាជី ដែល ផ្តល់ជីជាតិសម្រាប់កូនត្របែក មួយចំណែកផងដែរ បន្ទាប់ពីវារលួយមកយើងត្រូវយក ចម្បើង និងស្មៅថ្មី យកទៅដាក់ពីលើវាបន្ថែមទៀត ។
               ចំពោះពេលវាលាស្រោចទឹកវិញនោះ គេតែងស្រោចនៅពេលព្រឹកព្រលឹម ឬពេលល្ងាច ព្រោះវេលានេះ ប្រទេសកម្ពុជា ទទួលបានកម្តៅតិចជាង ពេលថ្ងៃត្រង់ ។ ការស្រោចរបៀបនេះ គឺជួយដល់កូនត្របែក       ឲ្យមានកម្លាំងសម្រាប់ការស្រូបយកជីជាតិ និងកម្លាំងលូតលាស់បន្ថែម ។
               គេត្រូវស្រោចទឹកកូនត្របែក នៅពេលដាំដំបូងរយៈពេល 3 ទៅ 4 ថ្ងៃជាប់ៗគ្នា ឬមួយសប្តាហ៍ តែមួយដងក្នុងមួយថ្ងៃ ពេលព្រឹកក៏បាន ពេលល្ងាចក៏បាន ។ បន្ទាប់មក គេចាប់ផ្តើមពន្យារការស្រោចទឹក គិតចាប់ពីមួយ     សប្តាហ៍ម្តងវិញ រហូតដល់ 3 ទៅ 5 ខែក្រោយមក ទើបមានការពន្យាររហូតដល់ មួយខែម្តងវិញ ឬចាប់គិតពីពេលដែលកូនត្របែក លូតលាស់ដល់កម្ពស់ជិត 1 ម៉ែត្រ ។ មួយវិញទៀត ប្រសិនបើរដូវនោះ ជារដូវភ្លៀង គេពុំ ចាំបាច់ស្រោចទឹកវាទេ ព្រោះទឹកភ្លៀង បានជំនួសការងាររបស់យើងបាត់ទៅហើយ ។



SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of Thul Bunthai. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment