ការបាត់បង់របៀបរៀបរយនៃគ្រួសារសម័យទំនើប

*ការបាត់បង់របៀបរៀបរយនៃគ្រួសារសម័យទំនើប
            គ្រួសារសម័យទំនើបបានបង្កើតនូវការបាត់របៀបរៀបរយ ហើយជម្ងឺបាត់របៀបរៀបរយអាចធ្វើអោយមានការប្រែប្រួលនៅក្ននុងគ្រួសារដូចខាងក្រោម៖
១. កង្វះឯកភាពនៅក្នុងចំណោមសមាជិកគ្រួសារ ៖ បុរស ស្ត្រី និងកូនមានគោលបំណងផ្ទាល់ និងតម្លៃរបស់គេដែលមិនចូលចិត្តការកៀបសង្កត់ពីអ្នកដទៃ។ សមាជិកទាំងឡាយមិនរស់នៅជាមួយគ្នា មិនហូបជាមួយគ្នា មិនធ្វើដំណើរជាមួយគ្នាទៀតទេ។ ទំនោរនេះអាចបញ្ជាក់យ៉ាងច្បាស់តាមរយៈ គ្រួសារដែលនៅទីក្រុង។
២. ការបន្ថយនូវការត្រួតពិនិត្យពីគ្រួសារ ៖ បច្ចុប្បន្នការត្រួតពិនិត្យរបស់គ្រួសារទៅលើសមាជិកម្នាក់ៗត្រូវបានបន្ថយ។ ជំនាន់យុវវ័យមិនចូលចិត្តការត្រួតពិនិត្យពីអាណាព្យាបាលឡើយ។ ជំនោរនេះគឺមានការបង្កើតឡើងនូវគ្រួសារដែលមានឯករាជ្យបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។ ដូច្នេះការបាត់បង់របៀបរៀបរយនៃគ្រួសារបានចាប់ផ្ដើមកើតឡើង។
៣. ការមិនចុះសម្រុងគ្នាក្នុងគ្រួសារ ៖ ការបាត់បង់នូវការត្រូតពិនិត្យសង្គមក្នុងគ្រួសារគឺធ្វើអោយការតស៊ូក្នុង គ្រួសារកើតឡើង។ នេះជាចំណុចមួយដែលធ្វើអោយខ្សោយនៃការឯកភាពក្នុងចំណោមសមាជិកគ្រួសារ។ គ្រួសាររួមបានបាត់បង់នូវរបៀបរៀបរយ មានការបែងចែកគ្រួសារជាផ្នែកច្រើនក្នុងផ្ទះតែមួយ។ នេះជាភស្ដុតាងនៃការបាត់របៀបរៀបរយនៃគ្រួសារ។

៤. ភាពធូររលុងនៃអាពាហ៍ពិពាហ៍ ៖ ចំណងអាពាហ៍ពិពាហ៍ត្រូវបានចុះខ្សោយដោយសារតែអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្នត្រឹមតែជាកិច្ចសន្យាសង្គមតែប៉ុណ្ណោះ ហេតុនេះហើយបានជាចំនួននៃការលែងលះមានកាន់តែច្រើនឡើង។ បុព្វហេតុសំខាន់ដែលធ្វើអោយមានការចុះខ្សោយដល់ចំណងអាពាហ៍ពិពាហ៍គឺការបរាជ័យរបស់បុរសក្នុងការសម្រេចទៅកាន់កាលៈទេសៈថ្មីនៃការអប់រំស្ត្រី។ ទំនោរនេះគឺធ្វើអោយគ្រួសារមានទំនោរទៅរកការបាត់បង់របៀបរៀបរយ។
៥. ទំនាក់ទំនងរវាងអាណាព្យាបាល និងកូន ៖ ការត្រួតពិនិត្យរបស់មនុស្សចាស់ទៅលើមនុស្សវ័យក្មេងត្រូវបានថយចុះជាបន្ដបន្ទាប់។ ពួកគេមិនចង់មានការត្រួតពិនិត្យដោយអាណាព្យាបាលទៅលើអាកប្បកិរិយានៃអាពាហ៍ពិពាហ៍ និងសង្គមរបស់គេឡើយ។ លទ្ធផលធ្វើអោយបាត់បង់ការយោគយល់គ្នារវាគូភាគីទាំងពីរដែលធ្វើអោយបាត់បង់របៀបរៀបរយនៅក្នុងគ្រួសារ។
            សន្តិសុខចិត្តសាស្ត្រដែលមានការគម្រាមចំពោះសមាជិកម្នាក់ៗនៅក្នុងគ្រួសារ។ អារម្មណ៍នៃការទុកចិត្តគ្នាទៅវិញទៅមកត្រូវបានកាត់បន្ថយផងដែរដោយសារតែមានការបែកបាក់នៅក្នុងគ្រួសារ។ គ្រួសារមានចំនួនតូចទៅៗ ការលែងលះកាន់តែកើនឡើង ភាពស្និទ្ធស្នាលទៅវិញទៅមកកាន់តែថយចុះ និងមានការកើនឡើងនូវលក្ខណៈបុគ្គលនិយមក្នុងចំណោមសមាជិកគ្រួសារ។
*អស្ថេរភាពនៃគ្រួសារសម័យទំនើប។
            គ្រួសារសម័យទំនើបគ្មានស្ថេរភាពឡើយ។ ភស្ដុតាងសំខាន់ដែលបញ្ជាក់តាមរយៈការបង្កើនចំនួននៃការលែងលះគ្នា។ បុព្វហេតុសំខាន់នៃការបែកបាក់និងការលែងលះគ្នាដែលនាំអោយមានអស្ថេរភាពនៃគ្រួសារមានដូចខាងក្រោម៖
១. ការការពារពីសង្គមមានតិចតូច ៖ ទំនាស់រវាងស្វាមី និងភរិយាពីសម័យមុនបានដោះស្រាយដោយមានអន្ដរាគមន៍ពីចាស់ទុំ និងប្រពៃណីសង្គម។ បច្ចុប្បន្នបានបាត់បង់នូវគោលការណ៍ចំពោះរបៀបត្រួតពិនិត្យសង្គមទាំងនេះ ដោយស្វាមីនិងភរិយាបំផ្លាញគ្នាទៅវិញទៅមក ហើយស្ត្រីដែលមានការអប់រំ និងមានការងារធ្វើ គ្មានការអៀនខ្មាសដើម្បីស្វែងរកការលែងលះឡើយ។
២. ការផ្លាស់ប្ដូរពីការគ្រប់គ្រង ទៅជាការសហការ ៖ មូលដ្ឋាននៃទំនាក់ទំនងស្វាមី និងភរិយានៅក្នុងគ្រួសារសម័យទំនើប គឺមិនមែនជាការគ្រប់គ្រងឡើយ ប៉ុន្តែដោយការសហការគ្នា។ ពីអតីតកាល ភរិយាត្រូវបានគញរប់គ្រងដោយស្វាមីនៅគ្រប់ទីកន្លែងទាំងអស់ ដោយសារតែការពង្រឹងគ្រួសារស្ថិតនៅក្នុងភាពផ្ដាច់ការរបស់ស្វាមី។ បច្ចុប្បន្ន ស្ត្រីដែលមានចំណេះ មិនចង់រស់នៅក្រោមការគ្រប់គ្រងដ៏តឹងរឹងរបស់ស្វាមីឡើយ។ ដូច្នេះ ស្ថេរភាពរបស់គ្រួសារគឺគ្មានភាពរឹងមាំ។ គ្រួសារអាចទ្រទ្រង់បានត្រឹមតែតាមរយៈអំពើរមេត្ដាទៅវិញទៅមកដោយស្មោះស្ម័គ្រនិងសហការគ្នា។ ចំនុចនេះពិបាកនឹងជំរុញអោយបានល្អណាស់។ ដូច្នេះហើយទើបអស្ថេរភាពកើតមានច្រើននៅក្នុងគ្រួសារសម័យទំនើប។
៣. បច្ចុប្បន្ន បុរស ស្ត្រី និងកូនធ្វើការងារនៅក្នុងរោងចក្រ ៖ ដោយសារតែសមាជិកគ្រួសារធ្វើការនៅកន្លែងផ្សេងៗគ្នា ទើបធ្វើអោយគ្រួសារបន្ថយនូវការឯកភាពគ្នា និងបង្កើនការបាត់របៀបរៀបរយ។ អាពាហ៍ពិពាហ៍នាសម័យទំនើបមានមូលដ្ឋានលើទស្សនៈសេចក្តីស្នេហាតាមការស្រើបស្រាល។ ពេលខ្លះបន្ទាប់ពីអាពាហ៍ពិពាហ៍ គូស្វាមី ភរិយា កើតឡើងនូវទំនាស់ដោយសារតែការមិនយោគយល់គ្នា។ គាត់មិនចាប់អារម្មណ៍ច្រើនជាមួយនឹងផលគ្រួសារឡើយ។ ដូច្នេះទំនាស់នៅក្នុងគ្រួសារបង្កើនការផ្លាស់ប្ដូរតម្លៃភេទ មានទំនោរទៅរកការបន្ថយអារម្មណ៍ចំពោះអាពាហ៍ពិពាហ៍ ហើយក៏បង្កើននូវការបាត់របៀបរៀបរយនៅក្នុងគ្រួសារ។
            ឧស្សាហូបនីយកម្ម ចូលរួមក្នុងការធ្វើអោយគ្រួសារបាត់របៀបរៀបរយផងដែរ។ ចំនុចនេះមានការភ័នច្រឡំជាច្រើនថាតើគ្រួសារអាចគេចផុតពីវិបត្តិនាពេលបច្ចុប្បន្នដេរឬទេ? មនុស្សខ្លះចោទសួរថាតើគ្រួសារបន្ដទៅទៀតតាមរបៀបណា? ដូចច្នេះតើស្ថារភាពអចិន្ត្រៃយ៍ដែលបានកើតឡើងក្នុងគួសារនីមួយៗ មិនមែនជាភាពចាំបាត់សម្រាប់សង្គមទេឬ? ជាទូទៅគ្មានភាពស្រពិចស្រពិលទេថាគ្រួសារនឹងបន្តនិរន្ដរភាពបន្ដទៀតក្នុងតម្រូវការចាំបាច់របស់មនុស្សលោក។ ហើយក៏គ្មានការនិយាយបំភ្លើសអំពីគ្រួសារដែរថា គ្រួសារនឹងបន្ដទៅទៀតស្របជាមួយនឹងការស្ថិតនៅបន្ដទៀតរបស់សង្គម។ ធម្មតាបន្ដពូជមនុស្សអាចធ្វើទៅបាននៅក្នុងគ្រួសារតែប៉ុណ្ណោះ។ ខាងក្រៅគ្រួសារ មិនអាចថែរក្សាកូនចៅបានឡើយ។ ក្នុងប្រព័ន្ធអាពាហ៍ពិពាហ៍គ្រួសារផ្ដល់នូវអត្ថន័យជាអចិន្ត្រៃយ៍សម្រាប់ការបំពេញបំណងនៃការជំរុញទំនាក់ទំនងភេទរវាង បុរស និងស្រ្តី។ គ្រួសារបំពេញតម្រូវការចិត្តសាស្ត្របុរស និងស្រ្តី។ ឧទាហរណ៍ បំណងនៃសេចក្តីស្នេហា និងសេចក្តីស្នេហាជាអត្ថន័យនៃសន្តិសុខចិត្តសាស្ត្រ។ គ្រួសារជាភ្នាក់ងារត្រួតពិនិត្យសង្គម ដែលជាការត្រួតពិនិត្យទៅលើបុគ្គលម្នាក់ៗ។ បរិស្ថានគ្រួសារបង្កើតនូវការអភិវឌ្ឍពេញលេញនូវបុគ្គលិកលក្ខណៈរបស់មនុស្សអោយក្លាយជាពលរដ្ឋល្អ។ សេចក្តីស្នេហា និងការស្រលាញ់ទៅវិញទៅមកនៃសមាជិកគ្រួសារជា អ្នការពារប្រឆាំងនឹងការលំបាកនៃផ្នែកខួរក្បាល និងចិត្តសាស្ត្រនៅក្នុងសង្គម ដែលមានភាពស្មុគស្មាញ។ ចំនុច ទាំងអស់នេះជាផលចំនេញដែលបុគ្គលម្នាក់ៗទទួលបានពីគ្រួសារ។

            គ្រួសារគឺជាឯកត្តាជីវសាស្ត្រ សមាជិកនៃគ្រួសារមានលំនៅស្ថានរស់នៅរួមជាមួយអាណាព្យាបាល ជាចំនងចងភ្ជាប់តាមរយៈស្ថាប័នទំនាក់ទំនងសង្គម។ ទំនាក់ទំនងសង្គមធ្វើអោយមានប្រក្រតីភាពនៃឥរិយាបថផ្លូវភេទរវាងបុរស និងស្ត្រីហើយក៏បានកំណត់ផងដែរនូវប្រព័ន្ធនាមត្រកូល និងការរាប់អានតាមខ្សែស្រឡាយ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of Thul Bunthai. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment