វិធីធ្វើសេចក្ដីផ្ដើម
- របៀបផ្ដើមផ្អែកលើចាស់បុរាណ
- របៀបផ្ដើមផ្អែកលើអក្សរសិល្ប៍
- របៀបផ្ដើមផ្អែកលើជម្រៅរបស់ប្រធាន
ប្រធានគម្រូៈ
សុភាសិតមួយបានពោលថា " ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាឱបភ្នំ " ។ ចូរធ្វើការពន្យល់ឱ្យបានក្បោះក្បាយ ។
- របៀបផ្ដើមផ្អែកលើចាស់បុរាណៈ
យើងបានដឹងហើយថា បុរាណាចារ្យរបស់ខ្មែរយើង គឺជាមនុស្សដែលពោរពេញទៅ ដោយចំណេះដឹងយ៉ាងជ្រៅជ្រះ
ប្រកបដោយភាពដ៏ប៉ិនប្រសប់ និងមានការច្នៃប្រឌិតខ្ពស់ ។ ពួកគាត់ស្ទើរតែគ្រប់ជំនាន់បានខិតខំចំណាយពេលស្ទើរតែពេញ
មួយជីវិតដោយហ៊ានបូជាមិនស្ដាយស្រណោះ នូវកម្លាំងកាយចិត្ត អាយុជីវិត ក្នុងបំណងដើម្បីបង្កើត ឬចងក្រងគ្រប់អ្វីៗទុកសម្រាប់
ជាកេរដំណែល ជូនដល់កុលបុត្តកុលធីតាខ្មែរ ដែលជាបច្ឆាជនជំនាន់ក្រោយ អនុវត្ត ឬធ្វើការពិចារណា ។ ដោយហេតុនេះ
ហើយទើបយើងឃើញមានសុភាសិតបុរាណមួយបានពោលថា " ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាឱបភ្នំ " សម្រាប់ទុកជាគតិ
ក្នុងការពិចារណាដោយបញ្ញា ។
តើសុភាសិតដែលបានពោលខាងលើនេះបង្កប់នូវអត្ថន័យយ៉ាងដូចម្ដេចខ្លះ ?
- របៀបផ្ដើមផ្អែកលើអក្សរសិល្ប៍ៈ
យោងតាមការសិក្សាអក្សរសិល្ប៍ មិនថាជាប្រភេទអក្សរសិល្ប៍បុរាណ ប្រភេទអក្សរសិល្ប៍ប្រជាប្រិយ ឬជាប្រភេទ
អក្សរសិល្ប៍ទំនើបឡើយ យើងឃើញថារាល់ស្នាដៃរបស់អ្នកនិពន្ធ គឺសុទ្ធតែមានខ្លឹមសារ និងអត្ថន័យអប់រំទាំងអស់ ។ យ៉ាងណា
មិញបើយើងក្រឡេកមកមើលស្នាដៃអក្សរសិល្ប៍ ប្រភេទប្រលោមលោកទំនើប ដែលជាស្នាដៃរបស់លោក ញ៉ុក ថែម វិញ ក៏បាន
បង្ហាញថា រឿងនេះក៏មានលក្ខណៈអប់រំដល់មនុស្សទូទៅផងដែរ ដូចជាត្រង់តួអង្គ ចៅចិត្រ បានពោលនូវសុភាសិតមួយសម្រាប់
អប់រំទូន្មានខ្លួនឯងថា " ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងប្រវាឱបភ្នំ " ។
តើសុភាសិតដែលបានពោលខាងនេះលើបង្កប់នូវអត្ថន័យយ៉ាងដូចម្ដេចខ្លះ ?
- របៀបផ្ដើមផ្អែកលើជម្រៅរបស់ប្រធានៈ
មនុស្សយើងម្នាក់ៗដែលកើតមកហើយ រស់នៅលើលោកសន្និវាសយើងនេះ សុទ្ធសឹងតែមានបំណងប្រាថ្នាចង់បាន
សម្រេចនូវភាពជោគជ័យគ្រប់ភារកិច្ច សម្រាប់ដំណើរជីវិតរបស់ពួកគេតែរៀងៗខ្លួន ។ ទន្ទឹមនឹងសម្រេចបាននូវភាពជោគជ័យ
សម្រាប់ឆាកជីវិតនេះ លុះត្រាតែយើងម្នាក់ៗចេះប៉ាន់ប្រមាណ ឬចេះប្រើនូវសមត្ថភាព ដែលខ្លួនមានឱ្យបានសមស្រប ទៅតាម
សណ្ឋានទម្ងន់នៃការងារដែលខ្លួនត្រូវអនុវត្ត បើមិនដូច្នោះទេប្រាកដជារាល់កិច្ចការដែលយើងកំពុងនឹងធ្វើ នឹងត្រូវទទួលបរាជ័យ
ជាមិនខានឡើយ ។ ដោយយោងទៅតាមគំនិតខាងលើនេះហើយ ទើបមានទស្សនៈនៃសុភាសិតមួយបានពោលឡើងថា" ខ្លួន
ទាបកុំតោង ដៃខ្លីកុំឈងប្រវាឱបភ្នំ " ។
តើសុភាសិតដែលបានពោលខាងនេះលើបង្កប់នូវអត្ថន័យយ៉ាងដូចម្ដេចខ្លះ ?
studykhmernow.blogspot.com
Studykhmernow.blogspot.com
ReplyDeleteStudykhmernow.blogspot.com
ReplyDelete