ទីក្រុងមួយនៅវៀតណាម ហាមមន្ត្រីមិនឲ្យស្លៀកខោខោវប៊យ និងអាវយឺតទៅធ្វើការ


ក្នុងទីក្រុង Can Tho ដែលជាទីក្រុងស្ថិតក្នុងភាគខាងត្បូងប្រទេសវៀតណាម បានដាក់ចេញច្បាប់ថ្មីសម្រាប់មន្ត្រីសាធារណៈរបស់ខ្លួន ដោយក្នុងនោះរួមមានការហាមមិនឲ្យស្លៀកខោខោវប៊យ និងអាវយឺតទៅធ្វើការផងដែរ។
បើតាមគណៈកម្មការប្រជាជននៃការិយាល័យសាលាក្រុងមួយនេះ ច្បាប់ថ្មីនេះត្រូវបានចូលជាធរមាននៅក្នុងថ្ងៃអង្គារនេះ។ ក្នុងច្បាប់នេះដែរ បានហាមមន្ត្រីរដ្ឋការសាធារណៈទាំងប្រុសទាំងស្រីមិនឲ្យស្លៀកខោខោវប៊យ និងអាវយឺត ទៅធ្វើការឡើយ។ បម្រាមនេះធ្វើឲ្យមានការរិះគន់ពីមន្ត្រីមួយចំនួន ដោយយល់ថាការហាមនេះ ហាក់មិនមានភាពបត់បែនតាមកាលៈទេសៈ។
ទោះជាយ៉ាងណា ប្រធាននាយកដ្ឋានកិច្ចការផ្ទៃក្នុងនៃទីក្រុង លោក Nguyen Hoang Ba បាននិយាយថា បម្រាមនេះធ្វើឡើងអនុលោមតាមបញ្ញត្តិពីមុនៗនៃរដ្ឋបាលទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ លោកបានបន្តទៀតថា៖ "ការស្លៀកខោខោវប៊យហ្នឹង គឺត្រូវហាមដាច់ខាត។ វាមើលទៅមិនសូវសម ដែលមន្ត្រីរដ្ឋការសាធារណៈ ស្លៀកខោខោវប៊យនៅកន្លែងធ្វើការរបស់ខ្លួន"។
គួរកត់សម្គាល់ថា ក្នុងច្បាប់នៃទីក្រុងហាណូយ មិនបានលើកឡើងពីបម្រាមដល់មន្ត្រីពីការហាមប្រាមការស្លៀកខោខោវប៊យ និងអាវយឺតនេះឡើយ។ ចំណែកឯនៅទីក្រុងហូជីមិញវិញ រហូតមកទល់បច្ចុប្បន្នមិនទាន់មានច្បាប់ផ្លូវការណាមួយដែលបានចែងពីការស្លៀកពាក់នៃមន្ត្រីសាធារណៈឡើយ៕

ប្រភព៖ Vietnamnet ប្រែសម្រួល៖ ហ៊ីម រស្មី
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of Thul Bunthai. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment